ដោយសារតែហេតុផលស្ទើរមិនគួរឲ្យជឿទាំងពីរនេះសោះ ទើបធ្វើឲ្យក្រុមហ៊ុន Arakawa ហ៊ានទិញ អគារប៊ូឌីង រហូតដល់តំលៃ ៣៦០០$ ក្នុង១ម៉ែត្រការ៉េ
(ភ្នំពេញ)៖ ក្រុមហ៊ុន Arakawa Co, Ltd បានចំណាយប្រាក់រហូតដល់ជិត២៤លានដុល្លារ ដើម្បីទូទាត់ជាមួយអ្នករស់នៅអាគារបូឌីញស ជាសំណងមួយដែលអ្នកជំនាញក្នុងវិស័យអចលនវត្ថុហៅថា “សំណាង”។
លោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ កក្កដានេះថា ប្រសិនជាគិតពីទំហំដី និងតំលៃនៃការចំណាយលើការទិញ លំនៅដ្ឋានប្រជាពលរដ្ឋក្នុងអាគារប៊ូឌីញស គឺតំលៃដីនៅទីនោះមានតំលៃរហូតដល់៣.៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលគ្មានអ្នកវិនិយោគណាហ៊ានវិនិយោគឡើយ។លោកបន្តថា ប្រធានក្រុមហ៊ុន Arakawa មិនគិតពីប្រាក់ចំណេញទេ គាត់ស្រលាញ់ឯកឧត្តមជា សុផារ៉ាទើបសម្រេចចិត្តវិនិយោគ និងផ្តល់សំណងក្នុងតំលៃដ៏ខ្ពស់នេះ។
លោកបន្តថា “គាត់ចង់ទុកកេរ្ត៍ឈ្មោះនៅកម្ពុជា ព្រោះគាត់ខ្លាចអាគារនេះបាក់ នាំឲ្យប្រជាជនរស់នៅអាគារនេះស្លាប់ គឺគាត់អាណិតប្រជាជនខ្មែរ”។
លោកសេង ឡូតបានបន្តថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងសិក្សា ឡើងវិញពីគំរោងសាងសង់អាគារថ្មីថា ត្រូវមានសេវាកម្មអ្វីខ្លះ ដើម្បីអាចទាញយកប្រាក់ត្រឡប់មកវិញ។
លោកសេង ឡូតបានបន្តថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងសិក្សា ឡើងវិញពីគំរោងសាងសង់អាគារថ្មីថា ត្រូវមានសេវាកម្មអ្វីខ្លះ ដើម្បីអាចទាញយកប្រាក់ត្រឡប់មកវិញ។
ទំហំដីជាក់ស្តែងនៃអាគារប៊ូឌីញ ស មានទំហំត្រឹមតែ៦៥៣២ម៉ែត្រការ៉េប៉ុណ្ណោះ។
លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ប្រជាជនដែលរស់នៅអាគារប៊ូឌីញ ហើយអាចលក់ផ្ទះក្នុងតំលៃបែបនេះ គឺជាសំណាងហើយ ព្រោះបើគុណនឹងតំលៃដី និងទំហំសំណងដីនៅទីតាំងនេះ មានតំលៃខ្ពស់ណាស់ បើអ្នកវិនិយោគចិនគេមិនទិញនោះទេ ព្រោះវាមានរឿងច្រើន។លោកបន្តថា ដីនៅតំបន់នេះ អាចពិបាកក្នុងការសាងសង់អាគារកំពស់ខ្ពស់ ព្រោះវាស្ថិតនៅជាប់ស្ថានទូតរុស្ស៊ី ដែលអាចក្រសួងការបរទេសហាមឃាត់ ទោះជាក្រសួងដែនដីអនុញ្ញាត្តឲ្យសាងសង់ខ្ពស់ក្តី។
মজার মজার ভিডিও দেখতে নিচে লিংকের ক্লিপ করুণ
https://www.youtube.com/channel/UCDUgcFp1WTEUfSzViR9tozA
លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ប្រជាជនដែលរស់នៅអាគារប៊ូឌីញ ហើយអាចលក់ផ្ទះក្នុងតំលៃបែបនេះ គឺជាសំណាងហើយ ព្រោះបើគុណនឹងតំលៃដី និងទំហំសំណងដីនៅទីតាំងនេះ មានតំលៃខ្ពស់ណាស់ បើអ្នកវិនិយោគចិនគេមិនទិញនោះទេ ព្រោះវាមានរឿងច្រើន។លោកបន្តថា ដីនៅតំបន់នេះ អាចពិបាកក្នុងការសាងសង់អាគារកំពស់ខ្ពស់ ព្រោះវាស្ថិតនៅជាប់ស្ថានទូតរុស្ស៊ី ដែលអាចក្រសួងការបរទេសហាមឃាត់ ទោះជាក្រសួងដែនដីអនុញ្ញាត្តឲ្យសាងសង់ខ្ពស់ក្តី។
Comments
Post a Comment
Thanks for you comment